what is kaigo

“KAIGO”គឺជាភាសាជប៉ុន ដែលមានន័យថា ការមើលថែរក្សាមនុស្ស។

ដែលការមើលថែនេះភាគច្រើនជាការមើលថែទៅលើមនុស្សបាត់បង់កាយសម្បទានិងមនុស្សចាស់ជរា។ នៅកន្លែងនេះ KAIGOគឺត្រូវបានប្រើសំដៅទៅលើការមើលថែរក្សាមនុស្សចាស់ជរា។ ការរីកចំរើនក្នុងសង្គមនិងនាំមកនូវការអភិវឌ្ឍន៍នៃចំណេះដឹងសុខាភិបាលទន្ទឹមនឹងនេះដែរក៏នាំអោយកើតមានការវិវឌ្ឈន៍

នៃសង្គមមនុស្សចាស់គ្រប់ៗប្រទេសទាំងអស់។ មកដល់ពេលនេះការមើលថែរក្សាចាស់ជរាភាគច្រើនក្រុមគ្រួសារជាអ្នក

ទទួលបន្ទុករ៉ាប់រងថែរក្សា។ ប៉ុន្តែដោយសារការវិវឌ្ឍន៏នៃសង្គមនិងតាមបែបបទនៃការរស់នៅមានច្រើនសណ្ឋានបានធ្វើ

អោយមានការប្រែក្រឡាស់មកជាសម័យមួយដែលមនុស្សចាស់ជរាត្រូវបានបុគ្គលដ៏ទៃជាអ្នកមើលថែរក្សាជំនួស។ ការងារមើលថែចាស់ជរាគឺមានដូចជាការផ្គត់ផ្គង់ចំណីអាហារការជួយសំរួលក្នុងការបំលាស់ទីការជួយសំអាតរាងកាយនិងការបន្ទោរបង់ជាដើម។ គឺមិនមែនជាការងារមួយដែលងាយស្រួលនោះឡើយ។លើសពីនេះទៅទៀតការជួយនៅក្បែរមនុស្សចាស់គឺមិនមែនមាន

ន័យថាជាការថែរក្សាមនុស្សចាស់នោះទេ។ ការមើលថែចាស់ជរាគឺជាការជួយធ្វើអោយបុគ្គលនោះមានកំលាំងនិងសុខភាពល្អប្រសើរឡើង។ ឧបមាដូចជា ជួយអ្នកដែលគេងមួយកន្លែងអោយអាចងើបដើរបាន អ្នកដែលមិនអាចដើរបាន អោយអាចដើរបានវិញគឺ

មានន័យថាជាការធ្វើអោយបុគ្គលម្នាក់មានសេចក្តីសុខនិងសុភមង្គលទើបហៅថាជាការមើលថែរក្សាចាស់ជរា។